ច្បាប់ គណនេយ្យ

និងការពិគ្រោះយោបល់អំពីពន្ធដារ

ក្រុមការងារផ្នែកខាងក្នុងរបស់យើងនៅក្រុមហ៊ុន LocaWize អាចផ្ដល់ជូនអតិថិជននូវការពិគ្រោះយោបល់ផ្នែកពន្ធដារ និងគណនេយ្យផ្នែកច្បាប់ដែលគួរឱ្យទុកចិត្តបំផុត។

តាមរយៈការធានានូវភាពចាំបាច់នៃការិយាធិបតេយ្យទាំងនេះត្រូវបានអនុវត្តទាំងស្រុង ក្រុមហ៊ុនអាជីវកម្មអាចរីករាយជាមួយភាពងាយស្រួលកម្រិតខ្ពស់ ដោយដឹងថាក្រុមហ៊ុន LocaWize ជាអ្នកគាំទ្រពួកគេ និងបានណែនាំឱ្យពួកគេប្រកាន់ភ្ជាប់គោលការណ៍ឱ្យបានល្អបំផុត។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលក្រុមហ៊ុន LocaWize អាចធានាឱ្យអ្នកទទួលបានការណែនាំ និងការពិគ្រោះយោបល់ល្អបំផុតអំពីបញ្ហាផ្នែកគណនេយ្យ ពន្ធដារ និងច្បាប់ សូមចុចចូល។

អានបន្ថែម

ផ្នែកដ៏សំខាន់បំផុតនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាគឺការយល់ដឹងអំពីគណនេយ្យ ការយកពន្ធ និងកាតព្វកិច្ចផ្នែកច្បាប់នៃអាជីវកម្មដែលបានចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។ ពន្ធដារគឺជាផ្នែកដ៏សំខាន់បំផុតនៃទំនួលខុសត្រូវទាំងបីនេះ។ អាជីវកម្មនានាត្រូវតែចុះបញ្ជីជាមួយនាយកដ្ឋានពន្ធដារ។ បន្ទាប់ពីចុះបញ្ជីរួច ពួកគេនឹងទទួលបានលេខអត្តសញ្ញាណអ្នកបង់ពន្ធរបស់ពួកគេ ហើយពួកគេក៏នឹងអាចចុះបញ្ជី ដើម្បីបង់អាករលើតម្លៃបន្ថែមបានផងដែរ (VAT)។

ក្រុមហ៊ុន LocaWize ត្រៀមខ្លួនជាពិសេសចាំជួយអតិថិជននៅក្នុងការបង្កើតអាជីវកម្មជាក់លាក់ និងអាចពន្យល់អំពីប្រព័ន្ធច្បាប់ ប្រព័ន្ធគណនេយ្យ និងប្រព័ន្ធពន្ធដារជូនអតិថិជនរបស់យើង។ យើងក៏មានមោទនភាពផងដែរក្នុងផ្ដល់សេវាកម្មដែលល្អបំផុត ដើម្បីធានានូវការអនុលោមតាមច្បាប់ប្រទេសកម្ពុជាដែលពួកគេកំពុងអនុវត្ត។

ការចុះបញ្ជីពាណិជ្ជសញ្ញា

ដំណើរការចុះបញ្ជីពាណិជ្ជសញ្ញារបស់ប្រទេសកម្ពុជាអាចមានរយៈពេលយូរ និងលំបាក។ វាក៏គួរឱ្យធុញទ្រាន់ផងដែរ។ សំណាងល្អមានក្រុមហ៊ុន LocaWize នៅទីនេះ ដូច្នេះអតិថិជនរបស់យើងមិនចាំបាច់ព្រួយបារម្ភអំពីការជួបឧបសគ្គនៃការិយាធិបតេយ្យ ដោយសារតែបញ្ហាតូចតាចដូចជា ការបំពេញការងារក្រដាសស្នាមមិនត្រឹមត្រូវនោះទេ។

យើងអាចធានាថា ការចុះបញ្ជីពាណិជ្ជសញ្ញារបស់អតិថិជនយើងដំណើរការទៅឆាប់រហ័សតាមពេលវេលាដែលអាចធ្វើទៅបាន។ អតិថិជនរបស់យើងអាចមានអារម្មណ៍ថាមានសុវត្ថិភាពដោយដឹងថាក្រុមហ៊ុន LocaWize គឺជាអ្នកជំនាញក្នុងការស្វែងយល់ និងពន្យល់អំពីដំណើរការនេះ។ ក្រុមការងាររបស់យើងព្យាយាមធ្វើឱ្យប្រាកដថា ដំណើរការនេះធ្វើឱ្យអតិថិជនមានភាពតានតឹង និងការព្រួយបារម្ភតិចតួចបំផុត។ សូមចុចចូល ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីរបៀបដែលយើងអាចជួយបាន។

អានបន្ថែម

ការចុះបញ្ជីពាណិជ្ជសញ្ញានៅក្នុងប្រទេសកម្ពុជាអាចជាដំណើរការយឺតយ៉ាវ។ តម្រូវឱ្យមានឯកសារជាច្រើន ប៉ុន្តែក្រុមការងាររបស់យើងនៅក្រុមហ៊ុន LocaWize អាចជួយដំណើរការការចុះបញ្ជីពាណិជ្ជសញ្ញារបស់អតិថិជននៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា។

ក្រុមហ៊ុន LocaWize អាចជួយអតិថិជនក្នុងការសម្របសម្រួលក្របខណ្ឌកម្មសិទ្ធិបញ្ហាដែលកំពុងអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា និងធានាថាពួកគេទទួលបានព័ត៌មានពេញលេញ។

លិខិតអនុញ្ញាតឱ្យធ្វើការ និងទិដ្ឋាការ

ការស្វែងរកផ្លូវដែលអាចភាន់ច្រឡំក្នុងការទទួលបានលិខិតអនុញ្ញាតឱ្យធ្វើការ និងទិដ្ឋាការអាចមានភាពលំបាកខ្លះដែរ ជាពិសេសសម្រាប់អតិថិជនមួយចំនួនដែលទើបតែមកដល់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន LocaWize អាចជួយពន្យល់អំពីការភាន់ច្រឡំនោះបាន។

យើងមានព័ត៌មានទាំងអស់សម្រាប់អ្នកដែលកំពុងស្នើសុំលិខិតអនុញ្ញាតឱ្យធ្វើការ និងទិដ្ឋាការ។

ម្យ៉ាងទៀតប្រសិនបើអតិថិជនបានបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយចង់ជួលបុគ្គលិកបរទេស ក្រុមហ៊ុន LocaWize អាចផ្ដល់យោបល់អំពីចំនួនបុគ្គលិកបរទេសស្របច្បាប់ ដែលអាចអនុញ្ញាតឱ្យធ្វើការនៅក្នុងអាជីវកម្មបាន។ ក្រុមហ៊ុន LocaWize អាចជួយឱ្យអតិថិជនទទួលបានព័ត៌មានថ្មីៗអំពីការផ្លាស់ប្ដូររបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងលិខិតអនុញ្ញាតឱ្យធ្វើការ និងទិដ្ឋាការ ដោយធានាថាអាជីវកម្មមិនបំពានច្បាប់ដោយប្រការណាមួយឡើយ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលក្រុមហ៊ុន LocaWize អាចសម្រួលដល់ដំណើរការសុំលិខិតអនុញ្ញាតឱ្យធ្វើការ និងទិដ្ឋាការសម្រាប់អតិថិជនរបស់យើង សូមចុចចូល។

អានបន្ថែម

ប្រសិនបើអតិថិជនចង់បង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា រឿងដំបូងដែលពួកគេនឹងត្រូវការគឺលិខិតអនុញ្ញាតឱ្យធ្វើការ និងទិដ្ឋាការដែលមានសុពលភាព។ ក្រុមហ៊ុន LocaWize ផ្ដល់យោបល់គ្រប់ដំណាក់កាលទាំងអស់នៃការដាក់ពាក្យស្នើសុំ ដោយធានាថាទិដ្ឋាការត្រឹមត្រូវទទួលបានលទ្ធកម្មតាមរយៈនាយកដ្ឋានអន្តោប្រវេសន៍។

លិខិតអនុញ្ញាតឱ្យធ្វើការត្រូវបានចេញដោយក្រសួងការងារកម្ពុជា ហើយជាធម្មតាលិខិតនេះមានសុពលភាពរយៈពេលមួយឆ្នាំ។ ក្រុមហ៊ុន LocaWize ក៏អាចផ្ដល់យោបល់អំពីរយៈពេលបន្តឡើងវិញជាផ្លូវការសម្រាប់លិខិតអនុញ្ញាតឱ្យធ្វើការ ក៏ដូចជាផ្ដល់យោបល់អំពីបញ្ហានានាដូចជាកូតាបុគ្គលិកបរទេសសម្រាប់អាជីវកម្មជាដើម។

នៅក្នុងប្រទេសកម្ពុជា និយោជកមានទំនួលខុសត្រូវជាក់លាក់ដែលក្រុមហ៊ុន LocaWize អាចជួយពន្យល់បាន។ ទំនួលខុសត្រូវមួយចំនួនទាំងនេះពាក់ព័ន្ធនឹងនិយោជិតរួមមាន ការចុះឈ្មោះនិយោជិត ជំនួយការក្នុងការរៀបចំលិខិតអនុញ្ញាតឱ្យធ្វើការ និងការតម្កល់ពន្ធលើប្រាក់ចំណូលរបស់និយោជិត។ ក្រុមហ៊ុន LocaWize អាចពិគ្រោះយោបល់ជាមួយអតិថិជនរបស់យើង ដើម្បីធានាថាពួកគេបំពេញកាតព្វកិច្ចរបស់ពួកគេពាក់ព័ន្ធនឹងលិខិតអនុញ្ញាតឱ្យធ្វើការ និងទិដ្ឋាការសម្រាប់និយោជិត។

ដំណោះស្រាយផ្នែកការិយាល័យ

ក្រុមហ៊ុន LocaWize អាចផ្ដល់តម្រូវការផ្នែកការិយាល័យជូនអតិថិជនរបស់យើងបានងាយស្រួល និងមានផាសុកភាពតាមរយៈដំណោះស្រាយផ្នែកការិយាល័យរបស់យើង។ អតិថិជនរបស់យើងអាចពិគ្រោះយោបល់ជាមួយក្រុមការងាររបស់យើង និងសម្រេចចិត្តថាប្រភេទការិយាល័យអ្វីដែលពួកគេចង់ជួល។ យើងអាចរៀបចំការិយាល័យរបស់យើងតាមសំណើរបស់អ្នកបាន ហើយសេវាកម្មនេះក៏ជួយអតិថិជនរបស់យើងក្នុងការចុះបញ្ជីអាជីវកម្មរបស់ពួកគេផងដែរ។ អតិថិជនអាចប្រើប្រាស់អាសយដ្ឋាននៃការិយាល័យរបស់ពួកគេ ដើម្បីជួយក្នុង ដំណើរការផ្ដល់អាជ្ញាបណ្ណអាជីវកម្ម និងការចុះបញ្ជី។

ការិយាល័យរបស់យើងមានទីតាំងនៅជាប់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ ដូច្នេះយើងក៏អាចជួយសម្រួលដល់ការធ្វើដំណើរទៅក្រសួងផងដែរ នៅពេលចាំបាច់។ យើងក៏មានទីតាំងសមស្របដែលនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ ដោយធានាថាអតិថិជនរបស់យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយនោះទេ បន្ទាប់ពីពួកគេមកដល់ទឹកដីកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលក្រុមហ៊ុន LocaWize អាចបង្កើតដំណោះស្រាយផ្នែកការិយាល័យផ្ទាល់ខ្លួនសម្រាប់អតិថិជនរបស់យើង សូមចុចចូល។

អានបន្ថែម

ក្រុមការងាររបស់យើងនៅក្រុមហ៊ុន LocaWize គឺត្រៀមខ្លួនចាំជួយអតិថិជនរបស់អ្នកគ្រប់ជំហានទាំងអស់ ហើយដំណោះស្រាយផ្នែកការិយាល័យគឺជាផ្នែកមួយដែលយើងអាចធ្វើឱ្យដំណើរការរបស់អតិថិជនយើងឆ្ពោះទៅការចាប់ផ្ដើមអាជីវកម្មក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល។ អតិថិជនដែលចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាត្រូវតែមានអាសយដ្ឋានក្នុងប្រទេសកម្ពុជា។ ការិយាល័យជួលរបស់យើងអាចបម្រើការជាមូលដ្ឋានសម្រាប់អតិថិជនរបស់យើង នៅពេលពួកគេមកដល់ដំណើរការនេះ។

ការិយាល័យរបស់យើងមានទីតាំងនៅជិតក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ ដូច្នេះយើងក៏អាចជួយសម្រួលដល់ការធ្វើដំណើរទៅក្រសួងផងដែរ នៅពេលចាំបាច់។ យើងក៏មានទីតាំងសមស្របដែលនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ ដោយធានាថាអតិថិជនរបស់យើងមិនចាំបាច់ធ្វើដំណើរឆ្ងាយនោះទេ បន្ទាប់ពីពួកគេមកដល់ទឹកដីកម្ពុជា។

ក្រុមហ៊ុន LocaWize អាចផ្ដល់ដំណោះស្រាយផ្នែកការិយាល័យផ្សេងៗជាច្រើន អាស្រ័យលើតម្រូវការរបស់អតិថិជនយើង។ មិនថាអតិថិជនកំពុងស្វែងរកបន្ទប់ប្រជុំ ឬការិយាល័យបែងចែកសម្រាប់ចំនួននិយោជិតនោះទេ ការិយាល័យរបស់យើងគឺជាដំណោះស្រាយដ៏ស័ក្តិសមបំផុតសម្រាប់ជនបរទេស ដែលកំពុងស្វែងរកស្នាក់ការកណ្ដាលដែលបង្កើតសម្រាប់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលខ្លី ឬរយៈពេលវែង។

ការបកប្រែ

នៅក្រុមហ៊ុន LocaWize យើងជួលអ្នកបកប្រែនៅក្នុងប្រទេសដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលត្រូវបានចាត់ថ្នាក់ដោយជំនាញភាសាស្ដង់ដារតាមវិស័យ និងបទពិសោធន៍តាមឆ្នាំតែប៉ុណ្ណោះ។ ក្រុមការងារបកប្រែនៅក្នុងក្រុមហ៊ុន LocaWize អាចធានានូវការបកប្រែដែលសមស្របតាមភាសា និងសម័យកាល ស្របតាមវប្បធម៌សម្រាប់អតិថិជនរបស់យើង ដោយធានាថាទំនាក់ទំនងឆ្លុះបញ្ចាំងបានយ៉ាងត្រឹមត្រូវអំពីអត្ថន័យដែលចង់និយាយជំនួសមុខឱ្យអតិថិជនរបស់យើង។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលក្រុមហ៊ុន LocaWize អាចបង្កើតការបកប្រែដែលមានគុណភាពខ្ពស់បំផុតសម្រាប់អតិថិជនរបស់យើង សូមចុចចូល។

អានបន្ថែម

សេវាកម្មបកប្រែរបស់ក្រុមហ៊ុន LocaWize មានគុណភាពខ្ពស់បំផុត។ សារៈសំខាន់នៃការបកប្រែអត្ថន័យខុសគ្នានៃភាសាដែលខុសប្រក្រតីមិនអាចទទួលបានការផ្ដល់តម្លៃទេ។ នៅពេលបកប្រែពីភាសាមួយទៅភាសាមួយទៀត ការបកប្រែមិនត្រឹមត្រូវអាចបណ្ដាលឱ្យមានភាពមិនត្រឹមត្រូវគួរឱ្យអាម៉ាស់។

សេវាកម្មបកប្រែរបស់យើងមានការទទួលស្គាល់កម្រិត ISO 17100 ដែលធានានូវកម្រិតគុណភាពខ្ពស់បំផុត។ ក្រុមការងារអ្នកបកប្រែនៅក្នុងប្រទេសរបស់យើងផ្ដល់ជូនសេវាកម្មបកប្រែភាសាអ៊ឺរ៉ុប និងអាស៊ីជាង 55 ភាសា។ ការបកប្រែដ៏អស្ចារ្យគឺជាភាពខុសគ្នារវាងការចូលទៅកាន់ទីផ្សារហាសិបភាគរយ និងមួយរយភាគរយនៃទីផ្សារនោះ។

នៅក្រុមហ៊ុន LocaWize យើងបកប្រែពាក្យប្រហែល 4-5 លានពាក្យសម្រាប់អតិថិជនក្រៅស្រុករបស់យើងជារៀងរាល់ឆ្នាំ ហើយយើងអាចផ្ដល់ជូនមូលដ្ឋានទិន្នន័យនៃការបកប្រែដែលបានប្រើច្រើនបំផុតសម្រាប់អតិថិជនម្នាក់ៗ នៅពេលចាំបាច់។